អ្នកឧស្សាហ៍ខ្វេះច្រមុះសូមប្រយ័ត្ន! អ្នកជំនាញរកឃើញថា បើទម្លាប់ខ្វេះយូរៗទៅអាចឆ្លងមេរោគចូលដល់ខួរក្បាល
វាក្លាយជារឿងមួយដែលស្ទើរតែជាទម្លាប់ទៅហើយសម្រាប់ប្រជាជនមួយចំនួន ដែលចូលចិត្តបង្ហាញសកម្មភាពយកដៃខ្វេះច្រមុះ មិនថានៅទីសាធារណៈ ឬ ពេលណានោះទេ? តែមានដឹងទេថា ទម្លាប់មួយនេះវាអាចបណ្តាលឱ្យមានហានីភ័យខ្ពស់ដល់សុខភាពរបស់អ្នកដោយមិនដឹងខ្លួន។
យោងតាមវេបសាយ Variety បានចុះផ្សាយថា ក្រុមគ្រូពេទ្យជំនាញជាច្រើនបានរកឃើញថាទម្លាប់ខ្វេះច្រមុះដែលមនុស្សប្រុសស្រីមួយចំនួនគិតថាវាជារឿងធម្មតានោះ ការពិតទៅវាជាសកម្មភាពមួយមិនត្រឹមតែមើលទៅមិនសូវសមរម្យនោះទេ តែទម្លាប់មួយនេះវាអាចបណ្តាលឱ្យបាក់តេរីមិនល្អ និង វីរុសផ្សេងៗជាច្រើនចូលទៅក្នុងខួរក្បាលធ្វើឱ្យខ្សោយបញ្ញា និង មិនសូវឆ្លាតថែមទៀតផង។
លើសពីនេះទៅទៀតនោះ អ្វីដែលគួរតែប្រុងប្រយ័ត្ន និង គួរតែដឹងបន្ថែមពីនោះទៅទៀតគឺបញ្ហាខ្សោយបញ្ញា និង រលាកខួរក្បាល អាចបណ្តាលមកពីបាក់តេរីមិនល្អ និង វីរុសផ្សេងៗជ្រៀតចូលតាមប្រព័ន្ធប្រសាទច្រមុះឆ្លងកាត់ទៅប្រព័ន្ធប្រសាទខួរក្បាល រហូតធ្វើឱ្យមានហានីភ័យខ្ពស់ក្នុងការកើតមានបញ្ហាដល់ខួរក្បាល ដូច្នេះប្រសិនបើមិនចង់ឱ្យកើតមានបញ្ហាទាំងអស់នេះដល់សុខភាពទេ យើងគ្រប់គ្នាគួរតែបញ្ឈប់ទង្វើមួយនេះ។