ដល់ថ្ងៃទី ៣ នៅកម្ពុជាអាចមានភ្លៀង ផ្គររន្ទះ និង ខ្យល់កន្ត្រាក់ ឯអ្នកសមុទ្រប្រយ័ត្នការធ្វើដំណើរតាមទូក
ក្រសួងធនធានទឹក និង ឧតុនិយម នៅព្រឹកថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២៤ នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស ឱ្យបានដឹងថាសម្ពាធទាបគ្របដណ្តប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និង សមុទ្រចិនខាងត្បូង។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២៤ មានលក្ខណៈដូចតទៅ ៖
១. តំបន់វាលទំនាប
-សីតុណ្ហភាពអប្បបរមា ២៤°C និង សីតុណ្ហភាពអតិបរមា ៣៤°C។ ខ្យល់បក់មកពីទិសនិរតី និង អាគ្នេយ៍មានល្បឿនមធ្យម ២ ម៉ែត្រ/វិនាទី។ ខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ប៉ៃលិន ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ ភ្នំពេញ កណ្តាល ព្រៃវែង ស្វាយរៀង កំពង់ស្ពឺ និង តាកែវ អាចមានភ្លៀងផ្គររន្ទះ និង ខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដីពី ១០%-៣០%។
២. តំបន់ខ្ពង់រាប
-សីតុណ្ហភាពអប្បបរមា ២៤°C និង សីតុណ្ហភាពអតិបរមា ៣៤°C។ ខ្យល់បក់មកពីទិសនិរតី និង ទិសបូព៌មានល្បឿនមធ្យម ២ ម៉ែត្រ/វិនាទី។ ខេត្តត្បូងឃ្មុំ កំពង់ចាម ក្រចេះ រតនគិរី ស្ទឹងត្រែង ព្រះវិហារ និង មណ្ឌលគិរី អាចមានភ្លៀង ផ្គររន្ទះ និង ខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដីពី ១០%-៤០%។
៣. តំបន់មាត់សមុទ្រ
– សីតុណ្ហភាពអប្បបរមា ២៥°C និង សីតុណ្ហភាពអតិបរមា ៣២°C ។ ខ្យល់បក់មកពីទិសនិរតី មានល្បឿនមធ្យម ២ ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប អាចមានភ្លៀង ផ្គរ គ្របដណ្តប់លើផ្ទៃដីពី ១០%-២៥%។
-លើផ្ទៃសមុទ្រមានភ្លៀង ផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និង កម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ។
សូមសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរតាមទូកកម្សាន្ត ឬ ទូកនេសោទ តូចៗនៅតំបន់ឆ្នេរនាពេលនេះ៕
សូមអានសេចក្ដីលម្អិតបន្ថែមនៅខាងក្រោម ៖