ខេត្តកំពត! កូនសត្វផ្សោតថ្មី​មួយ​ត្រូវ​បាន​គេប្រទះ​ឃើញ​នៅ​ព្រែក​ត្នោត

កូនសត្វផ្សោតថ្មី​មួយ​ត្រូវ​បាន​គេប្រទះ​ឃើញ​នៅ​ព្រែក​ត្នោត ដែលកូនផ្សោតនេះ​ជា​ប្រភេទ​ផ្សោតក្បាលត្រឡោក រីឯផ្សោតធំគឺ​ជា​ពូជសត្វផ្សោតឈ្លៀច។

នេះពិតជារឿងមិនធម្មតាទេ ព្រោះត្បិតតែប្រភេទសត្វទាំងពីរនេះចែករំលែកលក្ខណៈគ្នាខ្លះ ហើយជួនកាលអាចត្រូវបានឃើញនៅក្នុងក្រុមចម្រុះគ្នាក៏ដោយ ទំនាក់ទំនងពួកគេភាគច្រើនដែលបានឃើញក្នុងអំឡុងពេលចុះសិក្សារបស់គឺដោយសារតែប្រភពចំណីនៅក្នុងតំបន់តែមួយ មិនមែនដោយសារពួកគេស្វែងរកគ្នាទៅវិញទៅមកយ៉ាងសកម្មនោះទេ។ នៅពេលដែលរូបភាពនេះត្រូវបានថត សត្វផ្សោតក្បាលត្រឡោកធំ (សន្មត់ថាជាម្តាយ) ក៏នៅជាមួយក្រុមនេះផងដែរ។ កូនផ្សោតនេះមានលក្ខណៈរូបរាងទាំងអស់របស់កូនសត្វផ្សោតក្បាលត្រឡោក ដូច្នេះទោះបីជាការបង្កាត់ត្រូវបានចងក្រងជាឯកសារកាលពីអតីតកាល (វាពិតជាកម្រណាស់) គេមិនគិតថានេះជារឿងហ្នឹងទេ។ ខាង MCC’s Cambodian Marine Mammal project កំពុងបន្តតាមដាន ដើម្បីព្យាយាមរកឱ្យឃើញនូវអ្វីដែលកំពុងកើតឡើង ប៉ុន្តែវាអាចជាករណីពីរនេះ៖

ទី១ ការចិញ្ចឹមកូនជំនួស (alloparenting): ពេលដែលការមើលថែរក្សាត្រូវបានផ្ដល់ដោយអ្នកដែលមិនមែនជាឪពុកម្តាយ។ នេះអាចកើតឡើងនៅក្នុងប្រភេទពូជតែមួយ ឬពូជខុសគ្នា ហើយរឿងនេះត្រូវបានកត់ត្រាពីមុននៅក្នុងប្រភេទសត្វទាំងនេះ ទោះបីជាវាកម្រក៏ដោយ។

ទី២ អាកប្បកិរិយាបែបហឹង្សាទាក់ទងនឹងការបន្ដពូជ។ ចំណុចនេះត្រូវបានចងក្រងជាឯកសារជាច្រើនដងរវាងប្រភេទសត្វទាំងនេះ ដែលជារឿយៗពាក់ព័ន្ធនឹងក្រុមសត្វផ្សោតឈ្លៀចឈ្មោលព្យាយាមបំបែកម្តាយ និងកូនចេញពីគ្នា។

រហូតមកដល់ពេលនេះ គេមិនទាន់ច្បាស់ថាករណីមួយណាជាការពិតនោះទេ ប៉ុន្តែកំពុងបន្តតាមដាន ហើយកូនផ្សោតនេះត្រូវបានឃើញជាច្រើនដង ដោយសន្និដ្ឋានថាវាត្រូវបានម្ដាយជាអ្នកបំបៅ។ គេអាចកំណត់អត្តសញ្ញាណសត្វផ្សោតដែលជាប់ពាក់ព័ន្ធតាមរយៈលេខសម្គាល់រូបថត ទោះបីជាមិនអាចកំណត់ភេទក្រៅពីការប្រស្រ័យទាក់ទងរបស់ពួកគេ (ឧទាហរណ៍៖ សត្វផ្សោតដែលតែងតែមានកូននៅជាមួយ យើងសន្មត់ថាជាញី និងជាម្តាយ)៕

ប្រភព៖ MCC’s Cambodian Marine Mammal project

អត្ថបទដែលជាប់ទាក់ទង