កូរ៉េខាងជើងបានបង្ហោះប៉ែតប៉ោង ដែលភ្ជាប់ដោយសំរាម និងលាមកចូលក្នុងទឹកដីរបស់ខ្លួនជាង ១៥០ ប៉ែតប៉ោង

នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៤ កន្លងទៅនេះ កងយោធារបស់កូរ៉េខាងត្បូងបានឱ្យដឹងថា ខាងកូរ៉េខាងជើងបានបង្ហោះប៉ែតប៉ោង ដែលភ្ជាប់ដោយសំរាម និងលាមកចូលក្នុងទឹកដីរបស់ខ្លួនជាង ១៥០ ប៉ែតប៉ោង។

ចំពោះដើមហេតុដំបូងឡើយ គឺមានជនភៀសខ្លួនកូរ៉េខាងជើង ដែលរត់គេចពីប្រទេសខ្លួនទៅរស់នៅក្នុងកូរ៉េខាងត្បូង បានមកសងសឹកនឹងកូរ៉េខាងជើង ដោយការបង្ហោះប៉ែតប៉ោងចូលទៅក្នុងប្រទេសនេះ ដែលធ្វើឱ្យខាងកូរ៉េខាងជើងមិនសុខចិត្ត ហើយក៏ធ្វើការតបតមកវិញ ជាការបង្ហោះប៉ែតប៉ោងភ្ជាប់ជាមួយរបស់ស្មោកគ្រោគ ជាច្រើន មានដូចជាក្រដាសអនាម័យ លាមក ថ្មពិលខូចៗ និងសំរាមផ្សេងៗ។

ប៉ែតប៉ោងទាំងអស់នេះ ត្រូវបានឃើញនៅក្នុង ៨ ខេត្តនាទឹកដីកូរ៉េខាងត្បូង ជាពិសេសគឺ ទីក្រុងសេអ៊ូល ខេត្ត Gyeonggi និងខេត្ត Gangwon ។ អាជ្ញាធរក៏បានធ្វើការប្រកាសអាសន្នដល់ប្រជាជនផងដែរ ដោយហាម​មិនឱ្យប៉ះ និងទៅជិតប៉ែតប៉ោងទាំងនេះឡើយ។

យ៉ាងណាមិញ លើសពីនេះទៅទៀត ប៉ែតប៉ោងទាំងនេះ ក៏បានធ្វើឱ្យប៉ះពាល់រោងដំណាំផ្លែឈើរបស់ប្រជាជនកូរ៉េខាងត្បូងមួយចំនួនទៀតផង៕

ប្រភព៖ Khaosod

អត្ថបទដែលជាប់ទាក់ទង