តារាស្រី ស៊ីន យូប៊ីន បានវិលចូលមាតុប្រទេសមិនប៉ុន្មានផង ក៏បន្តការហោះហើរទៅកាន់ប្រទេសសិង្ហបុរីជាបន្តទៀត

ក្រោយពីបង្ហាញខ្លួនលើកម្រាលព្រំក្រហម CANNES Firlm Festival 2024 រយៈពេល ៣ ថ្ងៃជាប់គ្នាដើយ តារាស្រី ស៊ីន យូប៊ីន បានវិលចូលមាតុប្រទេសមិនប៉ុន្មានផង ក៏បន្តការហោះហើរទៅកាន់ប្រទេសសិង្ហបុរីជាបន្តទៀត។

ក្នុងនោះ កញ្ញា ស៊ីន យូប៊ីន បានចាកចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសសិង្ហបុរី កាលពីព្រឹកថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៤ កន្លងទៅ ជាមួយនឹងលោក ខាត់ វៃហាំង ដើម្បីចូលរួមកម្មវិធី HOFS AWARDS 2024។

ការធ្វើដំណើរទៅចូលរួមកម្មវិធី HOFS AWARDS 2024 នេះ កញ្ញា ស៊ីន យូប៊ីន និង លោក ខាត់ វៃហាំង បានធ្វើឱ្យអ្នកគាំទ្រកម្ពុជាមានមោទកភាពជាថ្មី ដោយអ្នកទាំងពីរបានទទួលបានពានរង្វាន់ទាំងគូក្នុងឆ្នាំនេះ។ គួរឱ្យដឹងដែរថា កាលពីឆ្នាំ ២០២៣ កញ្ញា ស៊ីន យូប៊ីន ក៏ធ្លាប់បានទទួលពាន HOFS AWARDS 2023 ម្តងរួចហើយដែរ៕

អត្ថបទដែលជាប់ទាក់ទង