អគ្គនាយកដ្ឋានពន្ធដារ ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ៦៣ នាក់

អគ្គនាយកដ្ឋានពន្ធដារ នៅព្រឹកថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៤ នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសមន្រ្តីជាប់កិច្ចសន្យាចំនួន ៦៣ នាក់ សម្រាប់បម្រើការងារនៅនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

តាមរយៈសេចក្ដីជូនដំណឹងនេះ ចំពោះកាលបរិច្ឆេទនៃការទទួលពាក្យ គឺចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៤ វេលាម៉ោង ១៧៖០០ នាទី។

ចំពោះទីកន្លែងទទួលពាក្យ និង ឯកសារភ្ជាប់ សូមផ្ញើពាក្យស្នើសុំចុះឈ្មោះប្រឡងប្រជែងចូលបម្រើការងារ និង ទម្រង់ប្រវត្តិរូបសង្ខេប ដែលបានបំពេញព័ត៌មានទាំងអស់ ដោយមានចុះហត្ថលេខាសាមីខ្លួន រួមទាំងភ្ជាប់ឯកសារផ្សេងៗដែលបានស្ទែន (Scan) ជា PDF File ទៅកាន់សារអេឡិចត្រូនិកដែលមានអាស័យដ្ឋាន recruit@tax.gov.kh ដោយភ្ជាប់មកជាមួយនូវ ៖

– ពាក្យស្នើសុំចូលរួមប្រឡងប្រជែងចូលបម្រើការងារ ចំនួន ០១ ច្បាប់

– ប្រវត្តិរូបសង្ខេប(មានបិទរូបថត ៤ x ៦) ចំនួន ០១ ច្បាប់

– សេចក្តីចម្លងសញ្ញាបត្រ (ដែលមានបញ្ជាក់ត្រឹមត្រូវពីអាជ្ញាធរមានសមត្ថកិច្ច) ចំនួន ០១ ច្បាប់

– សេចក្តីចម្លងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសៀវភៅគ្រួសារ ឬលិខិតឆ្លងដែន ចំនួន ០១ ច្បាប់

– លិខិតបញ្ជាក់ការងារ ឬឯកសារផ្សេងៗពាក់ព័ន្ធនឹងការងារ ចំនួន ០១ ច្បាប់៕

សូមអានសេចក្ដីលម្អិតបន្ថែមនៅខាងក្រោម ៖

អត្ថបទដែលជាប់ទាក់ទង