កាន់តែចាប់អារម្មណ៍! ថ្ងៃដំបូងដើរលើកម្រាលព្រំនៅបារាំង ត្រូវគេបិទផ្លូវ អូលីវ៉ា គង់ ស្ពាយឈុតផ្កាទម្ងន់ ៣០ គីឡូ ចុះពីឡានរត់ទៅកន្លែងកម្មវិធី

ពិតណាស់ ក្នុងព្រឹត្តិការណ៍ដើរលើកម្រាលព្រំក្រហមដ៏ធំប្រចាំឆ្នាំ The 77th Annual Cannes Film Festival 2024 សម្រាប់ប្រទេសកម្ពុជាយើង ហាក់កាន់តែពិសេសជាងឆ្នាំមុន ដោយឆ្នាំនេះ ក្រៅពីតារាសម្ដែង ស៊ីន យូប៊ីន ក៏នៅមានសិល្បករប៉ុន្មានរូបទៀត ទទួលបានលិខិតអញ្ជើញឱ្យចូលរួមដើរបង្ហាញខ្លួនក្នុងកម្មវិធីដ៏អស្ចារ្យនេះផងដែរ។

ជាក់ស្ដែង ក្រឡេកទៅមើលអ្នកច្នៃម៉ូដដ៏ល្បីល្បាញលោក អូលីវ៉ា គង់ ក៏បានឃើញបង្ហាញវត្តមានក្នុងកម្មវិធីដើរលើកម្រាលព្រំក្រហម ប្រចាំឆ្នាំ The 77th Annual Cannes Film Festival 2024 នៅប្រទេសបារាំងផងដែរ។

អ្វីកាន់តែចាប់អារម្មណ៍ទៀតនោះ លោក អូលីវ៉ា គង់ បានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ជាមួយនឹងឈុតដ៏ស្រស់ស្អាតទាក់ភ្នែកខ្លាំង ដែលជាឈុតមានអាវក្រៅវែងអូសដី ច្នៃឡើងជារូបផ្កាចម្រុះពណ៌ ដែលមានទម្ងន់រហូតដល់ ៣០ គីឡូ ដោយឈុតនេះឈ្មោះថា រយលានអត្ថន័យ ឬ Millions Followers។

ជាមួយគ្នានោះ អ្នកច្នៃម៉ូដដ៏ល្បីរូបនេះ ក៏បានបង្ហាញពីការលះបង់ទាំងកម្លាំងកាយចិត្ត ដើម្បីធ្វើឱ្យបានល្អក្នុងកម្មវិធីមួយនេះសម្រាប់មុខមាត់ប្រទេសកម្ពុជា ដោយលោកបានរៀបរាប់ភ្ជាប់ជាមួយរូបភាពថា ៖ «ថ្ងៃទី ១ ស្លៀកឈុតរយលានអត្ថន័យ ឬ Millions Followers ទៅខកម៉ោងអ្នកនយោបាយប្រទេសគេចុះមក គេបិទផ្លូវជិត ១ ម៉ោង ខ្ញុំចុះរត់ជាមួយអាវផ្កាទម្ងន់ ៣០ គីឡូ ជាមួយ Tien kimcheng ជិតដាច់ខ្យល់ ទោះជាយ៉ាងណាខ្ញុំអាចធ្វើបានហើយ មានតែត្រៀមកម្លាំងសម្រាប់ឈុតថ្ងៃស្អែកឱ្យល្អ #ឈុតសមរាត្រីបរមវិស្ណុលោក Cannes Film Festival 2024»៕

អត្ថបទដែលជាប់ទាក់ទង