ថៃកំពុងភ័យ ក្រោយប្រទះឃើញជំងឺកូវីដប្រភេទថ្មី មានអ្នកឆ្លង ១៣ ករណី សង្ស័យឆ្លងលឿនជាងធម្មតា ២ ដង
ថ្មីៗនេះ នាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្ររបស់ប្រទេសថៃ បានរកឃើញមេរោគកូវីដប្រភេទថ្មីឈ្មោះថា KP បំប្លែងចេញពីមេរោគ Omicron និងមានអ្នកឆ្លងចំនួន ១៣ ករណីរួចមកហើយ។
កាលពីថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៤ លោកវេជ្ជបណ្ឌិត Yongyot Thammawut អគ្គនាយកនៃនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រថៃ បានលើកឡើងពីស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសថា មេរោគ Omicron ដែលកំពុងឆ្លងក្នុងប្រទេសថៃ គឺជាប្រភេទ JN.1 ដែលដូចទៅនឹងបណ្តា ១១៦ ប្រទេសផ្សេងៗក្នុងពិភពលោក ប៉ុន្តែថ្មីៗនេះ គេបានប្រទះប្រភេទថ្មីមួយទៀតដែលចេញពី JN.1 គឺ KP2 ដែលមានអាចមានឆ្លងលឿនជាងមុនចំនួន ២ ដង ហើយមកទល់ពេលនេះ មានអ្នកឆ្លង ១៣ ករណីរួចទៅហើយ។
យ៉ាងណាមិញ មិនមានការរាយការណ៍ពីភាពធ្ងន់ធ្ងររបស់វីរុសប្រភេទថ្មីនេះនោះទេ ប៉ុន្តែខាងសុខាភិបាល បានព្យាយាមតាមដានការរីកដុះដាលរបស់វាជាប្រចាំ ដោយបានប្រមូលសំណាកពីប្រជាជនដែលឆ្លងទូទាំងប្រទេស មកធ្វើការពិសោធផងដែរ៕