កំពុងផ្ទុះការបារម្ភ កូនប្រុសលោកតា គង់ ណៃ បង្ហាញស្ថានភាពឪពុកកំពុងព្យាបាលនៅមន្ទីរពេទ្យ

ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកកំពុងផ្ទុះការបារម្ភដល់ ព្រឹទ្ធាចារ្យកុសលវោហារ គង់ ណៃ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី ក្រោយកូនប្រុសរបស់លោកតា គង់ ណៃ បានបង្ហោះនៅលើគណនីហ្វេសប៊ុករបស់លោក។

ក្នុងនោះ លោក គង់ សម័យ កូនប្រុសលោកតា គង់ ណៃ បានរៀបរាប់ថា៖  «ថ្ងៃអាទិត្យ ទី ០៥ ខែឧសភា ឆ្នាំ២០២៤ នាំពុកមកពេទ្យរុស្ស៊ីសម្រាកព្យាបាលជំងឺ»។

ក្រោយទទួលបានដំណឹងនោះហើយ មហាជនក៏បានកើតក្តីបារម្ភ និង ជូនពរដល់ព្រឹទ្ធាចារ្យកុសលវោហារ គង់ ណៃ ឱ្យឆាប់បានធូរស្បើយ។

យ៉ាងណាមិញ មកទល់ពេលនេះ បើតាមការឱ្យដឹងពីលោក ណេត វណ្ណ ដែលបានទៅសួរសុខទុក្ខលោកតា គង់ ណៃ ដល់មន្ទីរពេទ្យ បានឆ្លើយតបដល់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២៤​ កន្លងទៅថា លោកតា គង់ ណៃ បានធូរស្រាលបន្តិចហើយ៕

 

អត្ថបទដែលជាប់ទាក់ទង