គួរឱ្យអាណិត! រៀនបណ្ដើរបក់បណ្ដើរ អនុវិទ្យាល័យមួយនៅបាត់ដំបង អគារធ្វើពីស័ង្កសីក្ដៅងំពេញថ្នាក់ សិស្សរៀនទាំងញើសហូរប៉ុនៗគ្រាប់ពោត

ក្នុងស្ថានភាពអាកាសធាតុកំពុងឡើងកម្ដៅពីមួយថ្ងៃទៅមួយថ្ងៃ បាននាំមកនូវផលលំបាកក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសសិស្សានុសិស្សថ្នាក់វិទ្យាល័យ អនុវិទ្យាល័យ និង បឋមសិក្សា ជាដើម ដែលត្រូវបំពេញកាតព្វកិច្ចសិក្សាក្រោមដំបូលអគារសាលាជាមួយកម្ដៅក្ដៅ ដែលចាំបាច់ត្រូវយកចិត្តទុកដាក់ខ្ពស់ ចៀសវាងមានបញ្ហាដល់សុខភាព។

ថ្មីៗនេះផងដែរ តាមរយៈគណនីមួយដែលមានឈ្មោះ Soy Meas បានបង្ហោះវីដេអូនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៤ បង្ហាញពីសកម្មភាពសិស្សានុសិស្ស នៅអនុវិទ្យាល័យអូរចំណិប ស្ថិតក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង បាននាំគ្នាយកសៀមភៅបក់បណ្ដើរ រៀនបណ្ដើរ ហូរញើសស្រាក់ៗប៉ុនៗគ្រាប់ពោត គួរឱ្យអាណិតណាស់ ដោយសារតែដំបូល និង ជញ្ជាំងសាលាធ្វើសុទ្ធតែជាស័ង្កសី។

ភ្ជាប់ជាមួយវីដេអូសកម្មភាណ សិស្សានុសិស្សកាន់សៀវភៅបក់រវិចបណ្ដើរ រៀនបណ្ដើរនេះ ម្ចាស់គណនីខាងលើ ក៏បានបង្ហោះសារថា ៖ «អាកាសធាតុប្រែប្រួលឡើងកម្តៅខ្លាំង សិស្សពិបាកក្នុងការសិក្សា ព្រោះរៀនក្រោមស័ង្កសី សិស្សច្រើន។ សាលា លោកគ្រូ អ្នកគ្រូយ៉ាងណាដែរ? អនុវិទ្យាល័យ អូរចំណិប»

សូមទស្សនាវីដេអូនៅខាងក្រោម ៖

អត្ថបទដែលជាប់ទាក់ទង