ជំងឺកូវីត១៩ប្រភេទថ្មី ឆ្លងលឿន កំពុងផ្ទុះឡើងវិញនៅប្រទេសថៃ បណ្ដាលឲ្យស្លា.-ប់ជាបន្ដបន្ទាប់
ថៃ៖ ក្រោយពីចូលឆ្នាំប្រពៃណីជាតិហើយ ក្រសួងសុខាភិបាលថៃបានចេញសេចក្តីប្រកាសភ្លាមៗថា ចន្លោះថ្ងៃចូលឆ្នាំទី ១៤ ដល់ថ្ងៃទី ២០ ថៃបានរកឃើញអ្នកឆ្លងកូវីដជាងមួយពាន់នាក់ ដោយអ្នកស្លាប់ចំនួន ៣ នាក់ និង អ្នកមានអាការរលាក់សួតខ្លាំងជាច្រើននាក់ទៀត។
ដោយឡែក ក្រោយកូវីដចាប់ផ្តើមផ្ទុះឡើងវិញហើយនោះ អ្វីដែលកាន់តែធ្វើឱ្យក្រសួងសុខាភិបាលថៃព្រួយបារម្ភ និង ជូនដំណឹងបណ្តើរៗឱ្យប្រជាជននោះគឺ ការផ្ទុះឡើងនូវកូវីដប្រទេសថ្មី ពោលគឺ កន្លងមកប្រទេសថៃរកឃើញតែអ្នកជំងឺកូវីដប្រភេទ JN1 តែប៉ុណ្ណោះ តែឥឡូវប្រភេទថ្មីបានវាយលុកជាបណ្តើរៗហើយ។
ជាក់ស្តែង នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ ថៃបានប្រកាសរកឃើញជំងឺកូវីដប្រភេទថ្មីឈ្មោះថា អូមេក្រុង KP3 ចំនួន ២ ករណីហើយ នៅក្នុងខេត្ត Phra Nakhon Si Ayutthaya ខណៈអ្នកឆ្លងសរុបចំនួន ២៩៥ នាក់ទូទាំងពិភពលោក។ យ៉ាងណាមិញ បើតាមការបញ្ជាក់ដដែលពីក្រសួងសុខាភិបាលថៃបានឱ្យដឹងថា ជំងឺកូវីដប្រទេសថ្មី KP3 ឆ្លងលឿនជាងកូវីដប្រភេទអូមេក្រុង JN1 រហូតទៅដល់ ២.៣ ដងឯណោះ៕